You are currently viewing ឧត្តមសេនីយ៍ត្រី សោ សាវឿន អញ្ជើញប្រគល់ថវិកាមូលនិធិមហាគ្រួសារកងរាជអាវុធហត្ថលើផ្ទៃប្រទេស ដល់គ្រួសារសពនាយអាវុធហត្ថ

ឧត្តមសេនីយ៍ត្រី សោ សាវឿន អញ្ជើញប្រគល់ថវិកាមូលនិធិមហាគ្រួសារកងរាជអាវុធហត្ថលើផ្ទៃប្រទេស ដល់គ្រួសារសពនាយអាវុធហត្ថ

កំពង់ចាម៖ នៅព្រឹកថ្ងៃទី២៤ ខែមករា ឆ្នាំ២០២២ លោកឧត្តមសេនីយ៍ត្រី សោ សាវឿន មេបញ្ជាការ កងរាជអាវុធហត្ថខេត្តកំពង់ចាម តំណាងលោក នាយឧត្តមសេនីយ៍ សៅ សុខា អគ្គបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការ កងរាជអាវុធហត្ថលើផ្ទៃប្រទេស បានអញ្ជើញប្រគល់ថវិកាមូលនិធិមហាគ្រួសារ កងរាជអាវុធហត្ថលើផ្ទៃប្រទេស ចំនួន ២៨,៨២៣,៥០០រៀល ជូនដល់គ្រួសារសព លោក អនុសេនីយ៍ទោ លីម ឆាយ ជំនួយការ មូលដ្ឋានកងរាជអាវុធហត្ថ ស្រុកស្រីសន្ធរ ដែលបានទទួលមរណភាព កាលថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២១ ដោយរោគាពាធ។ ក្នុងឱកាសនោះដែរ លោកឧត្តមសេនីយ៍ មេបញ្ជាការបានឲ្យដឹងថា នេះគឺជាការបញ្ជាក់ឲ្យឃើញពីទឹកចិត្ត និងការស្រឡាញ់ របស់នាយទាហាន នាយទាហានរង និងពលទាហាន នៃកងរាជអាវុធហត្ថ ទូទាំងប្រទេស ក្នុងការចូលរួមចែករំលែកទុក្ខលំបាកគ្នាទៅវិញទៅមក ហើយថវិកាទាំងអស់នេះ គឺបានមកពីការបរិច្ចាគ ដោយទឹកចិត្តសប្បុរសធម៌ របស់ ឯកឧត្តម លោកជំទាវ អស់លោក លោកស្រី ដែលជានាយទាហាន នាយទាហានរង និងពលទាហាន នៃកងរាជអាវុធហត្ថ ទូទាំងរាជធានី-ខេត្ត ដែលបានចូលរួមបរិច្ចាគនូវថវិកាផ្ទាល់ខ្លួន ដោយស្ម័គ្រចិត្ត។