You are currently viewing វរសេនីយ៍ឯក ឡឹក ចំរើន ដឹកនាំប្រតិភូជូនពរបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិវៀតណាម ដល់បញ្ជាការដ្នានយោធាខេត្តឡុងអាន និងបញ្ជាការដ្ឋានយោធាការពារព្រំដែនខេត្តឡុងអាន

វរសេនីយ៍ឯក ឡឹក ចំរើន ដឹកនាំប្រតិភូជូនពរបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិវៀតណាម ដល់បញ្ជាការដ្នានយោធាខេត្តឡុងអាន និងបញ្ជាការដ្ឋានយោធាការពារព្រំដែនខេត្តឡុងអាន

ស្វាយរៀង៖ នៅថ្ងៃចន្ទ ទី២៤ ខែមករា ឆ្នាំ២០២២ លោកវរសេនីយ៍ឯក ឡឹក  ចំរើន មេបញ្ជាការរង តំណាងលោក ឧត្តមសេនីយ៍ត្រី សែ វុទ្ធី មេបញ្ជាការ កងរាជអាវុធហត្ថខេត្តស្វាយរៀង អញ្ជើញដឹកនាំប្រតិភូទៅជូនពរបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិវៀតណាម ដល់បញ្ជាការដ្នានយោធាខេត្តឡុងអាន និងបញ្ជាការដ្ឋានយោធាការពារព្រំដែនខេត្តឡុងអាន នៃសាធារណ:រដ្ឋសង្គមនិយមវៀតណាម នៅច្រកទ្វារអន្តរជាតិ កម្ពុជា-វៀតណាម (ព្រៃវល្លិ៍)។

សម្ភារៈដែលបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តស្វាយរៀង ជូនដល់អង្គភាពនីមួយៗរួមមានកាដូវត្ថុអនុស្សាវរីយ៍ចំនួន ០១, ស្រាបៀរចំនួន ៥០កេស។

ក្នុងឱកាសនោះបញ្ជាការដ្ឋានយោធាខេត្តឡុងអាន បានជូននូវកាដូវត្ថុអនុស្សាវរីយ៍ដល់បញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តស្វាយរៀង ផងដែរ៕