You are currently viewing បុរសវ័យកណ្តាលចំនួន០២នាក់ ត្រូវបានកម្លាំងកងរាជអាវុធហត្ថខេត្តស្វាយរៀង ឃាត់ខ្លួន សង្ស័យជាប់ពាក់ព័ន្ធជាមួយករណីរក្សាទុក និងចែកចាយនូវសារធាតុញៀន

បុរសវ័យកណ្តាលចំនួន០២នាក់ ត្រូវបានកម្លាំងកងរាជអាវុធហត្ថខេត្តស្វាយរៀង ឃាត់ខ្លួន សង្ស័យជាប់ពាក់ព័ន្ធជាមួយករណីរក្សាទុក និងចែកចាយនូវសារធាតុញៀន

ស្វាយរៀងៈ បុរសវ័យកណ្តាលចំនួន០២នាក់ ត្រូវបានកម្លាំងកងរាជអាវុធហត្ថខេត្តស្វាយរៀង សហការជាមួយកម្លាំងមូលដ្ឋាន កងរាជអាវុធហត្ថក្រុងស្វាយរៀង ធ្វើការឃាត់ខ្លួន សង្ស័យជាប់ពាក់ព័ន្ធជាមួយករណីរក្សាទុក និងចែកចាយនូវសារធាតុញៀន។ បើតាមប្រភពពត៌មានពីភ្នាក់ងារ GRK News បានអោយដឹងថា ការឃាត់ខ្លួននេះធ្វើឡើងនៅវេលាម៉ោង ២១ និង៣០នាទី យប់ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០១៦ ស្ថិតនៅចំណុច ភូមិស្រះវង់ សង្កាត់ស្វាយរៀង ក្រុងស្វាយរៀង ខេត្តស្វាយរៀង។

បើតាមប្រភពពត៌មានពី លោក ឧត្តមសេនីយ៍ត្រី សែ វុទ្ធី មេបញ្ជាការ កងរាជអាវុធហត្ថខេត្តស្វាយរៀង បានថ្លែងប្រាប់ភ្នាក់ងារ GRK News ឱ្យដឹងថា ជនសង្ស័យដែលត្រូវកម្លាំងកងរាជអាវុធហត្ថធ្វើការឃាត់ខ្លួននោះរួមមានឈ្មោះ ៈ
០១. សុខ សេន ភេទប្រុស អាយុ៣០ឆ្នាំ មានទីលំនៅ ភូមិភូមិស្វាយរៀង សង្កាត់ស្វាយរៀង ក្រុងស្វាយរៀង ខេត្តស្វាយរៀង
០២. ទិត្យ សេរីវុធ ភេទប្រុស អាយុ៣៥ឆ្នាំ មានទីលំនៅភូមិស្រះវង់ សង្កាត់ស្វាយរៀង ក្រុងស្វាយរៀង ខេត្តស្វាយរៀង។

លោកឧត្តមសេនីយ៍ត្រី បានបញ្ជាក់បន្តឱ្យដឹងថាទៀតថា ការឃាត់ខ្លួនជនសង្ស័យខាងលើនេះ គឺធ្វើឡើងទៅបាន ដោយសារមានការសហការដ៏ល្អ រវាង កម្លាំងកងរាជអាវុធហត្ថខេត្តស្វាយរៀង និងកងរាជអាវុធហត្ថក្រុងស្វាយរៀង ក្នុងការតាមដាននូវសកម្មភាព របស់ជនសង្ស័យទាំង០២នាក់នោះជាយូរមកហើយ លុះដល់ថ្ងៃកើតហេតុ ទើបកម្លាំងកងរាជអាវុធហត្ថមានឱកាសក្នុងការឃាត់ខ្លួន។

លោកឧត្តមសេនីយ៍ត្រី បានបន្ថែមអោយដឹងទៀតថា កម្លាំងកងរាជអាវុធហត្ថក៏បានធ្វើការចាប់យកវត្ថុតាង មួយចំនួនពីជនសង្ស័យរួមមានៈ
០១. ថ្នាំញៀនប្រភេទម៉ាទឹកក ចំនួន០៨កញ្ចប់ ដែលមានទម្ងន់ ១៣.៥៦ក្រាម
០២. ទូរស័ព្ទ ចំនួន០៨គ្រឿង
០៣. ម៉ូតូ ចំនួន០១គ្រឿង
០៤. ឧបករណ៌ សម្រាប់ជក់គ្រឿងញៀនមួយចំនួន។

ជនសង្ស័យ និងវត្ថុតាង ត្រូវបានកម្លាំងកងរាជអាវុធហត្ថខេត្តស្វាយរៀង បានកសាងសំណុំរឿង ដើម្បីចាត់ការបន្តតាមនីតិវិធី។
%e1%9f%a2

%e1%9f%a2%e1%9f%a2

%e1%9f%a2%e1%9f%a2%e1%9f%a2