ស្វាយរៀង៖ នៅថ្ងៃអង្គារ ទី២៥ ខែមករា ឆ្នាំ២០២២ លោកឧត្តមសេនីយ៍ត្រី នុត នន្ទ មេបញ្ជាការរង តំណាងលោក ឧត្តមសេនីយ៍ត្រី សែ វុទ្ធី មេបញ្ជាការ កងរាជអាវុធហត្ថខេត្តស្វាយរៀង ដឹកនាំប្រតិភូអញ្ជើញជូនពរភាគីមិត្តវៀតណាម ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិវៀតណាម ដល់បញ្ជាការដ្ឋានយោធាខេត្តតៃនិញ បញ្ជាការដ្ឋានយោធាការពារព្រំដែនខេត្តតៃនិញ និងនគរបាលខេត្តតៃនិញ នៃសាធារណៈរដ្ឋសង្គមនិយមវៀតណាម នៅច្រកទ្វារអន្តរជាតិ កម្ពុជា-វៀតណាម (បាវិត-ម៉ុកបាយ)។
សម្ភារដែលបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តស្វាយរៀង ជូនដល់អង្គភាពនីមួយៗរួមមានកាដូវត្ថុអនុស្សាវរីយ៍ចំនួន ០១, ត្រីងៀត ១៥គីឡូក្រាម ក្នុងឱកាសនោះបញ្ជាការដ្ឋានយោធាខេត្តតៃនិញ និងនគរបាលខេត្តតៃនិញ ក៏បានជូននូវកាដូវត្ថុអនុស្សាវរីយ៍ដល់បញ្ជាការដ្ឋាន កងរាជអាវុធហត្ថខេត្តស្វាយរៀង ផងដែរ៕