កំពង់ធំៈ ក្មេងទំនើងចំនួន០៦នាក់ ត្រូវបានកម្លាំងមូលដ្ឋាន កងរាជអាវុធហត្ថស្រុកបារាយ៍ ធ្វើការឃាត់ខ្លួន ស្របពេលដែលពួកគេ កំពុងធ្វើសកម្មភាព ជិះម៉ូតូជ្រែគ្នា និងបង្ហោះម៉ូតូ បង្ករអោយមានភាពភ្នាក់ផ្អើលដល់បងប្អូនប្រជាបលរដ្ឋ។ បើតាមប្រភពពត៌មានពីភ្នាក់ងារ GRK News បានអោយដឹងថា ការឃាត់ខ្លួននេះធ្វើឡើងនៅវេលាម៉ោង ១៤ និង១០នាទី រសៀលថ្ងៃទី០១ ខែតុលា ឆ្នាំ២០១៦ ស្ថិតនៅចំណុចភូមិទួលដំណាក់ ឃុំចុងដូង ស្រុកបារាយណ៌ ខេត្តកំពង់ធំ។
បើតាមប្រភពពត៌មានពី លោក មេបញ្ជាការ មូលដ្ឋាន កងរាជអាវុធហត្ថស្រុកបារាយ៍ បានប្រាប់ភ្នាក់ងារ GRK News ឱ្យដឹងថា ជនសង្ស័យដែលត្រូវកម្លាំងកងរាជអាវុធហត្ថធ្វើការឃាត់ខ្លួននោះរួមមានឈ្មោះ ៈ
០១. រឿន ដានីន ភេទប្រុស អាយុ១៧ឆ្នាំ រស់នៅភូមិបឹងកណ្ដាល ឃុំបឹង ស្រុកបារាយណ៌ ខេត្តកំពង់ធំ
០២. ហេន ចាន់ថា ភេទប្រុស អាយុ១៧ឆ្នាំ រស់នៅភូមិបឹងកណ្ដាល ឃុំបឹង ស្រុកបារាយណ៌ ខេត្តកំពង់ធំ
០៣.យ៉ន អារីយ៉ា ភេទប្រុស អាយុ១៧ឆ្នាំ រស់នៅភូមិបឹងកណ្ដាល ឃុំបឹង ស្រុកបារាយណ៌ ខេត្តកំពង់ធំ
០៤. ហង្ស ផាន់ណូ ភេទប្រុស អាយុ១៨ឆ្នាំ រស់នៅភូមិបឹងកណ្ដាល ឃុំបឹង ស្រុកបារាយណ៌ ខេត្តកំពង់ធំ
០៥. លីម ឃួន ភេទប្រុស អាយុ១៦ឆ្នាំ រស់នៅភូមិបឹងកណ្ដាល ឃុំបឹង ស្រុកបារាយណ៌ ខេត្តកំពង់ធំ
០៦. លីម ម៉េងលី ភេទប្រុស អាយុ១៦ឆ្នាំ រស់នៅភូមិបឹងកណ្ដាល ឃុំបឹង ស្រុកបារាយណ៌ ខេត្តកំពង់ធំ។
លោក បានបន្ថែមអោយដឹងទៀតថា កម្លាំងកងរាជអាវុធហត្ថក៏បានធ្វើការចាប់យកវត្ថុតាង រួមមាន ម៉ូតូ ចំនួន០៥គ្រឿងផងដែរ។
ជនសង្ស័យ និងវត្ថុតាង ត្រូវបានកម្លាំងមូលដ្ឋានកងរាជអាវុធហត្ថស្រុកបារាយ៍ បានកសាងសំណុំរឿង ដើម្បីបញ្ចូនបន្តតាមនីតិវិធី។