ភ្នំពេញៈ វេលាម៉ោង១៤ និង០០នាទី ថ្ងៃទី០៣ ខែតុលា ឆ្នាំ២០១៦ នៅអគារសេនាធិការដ្ឋាន បញ្ជាការដ្ឋានកងរាជអាវុធហត្ថលើផ្ទៃប្រទេស ឯកឧត្តម នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ និងជា មេបញ្ជាការ កងរាជអាវុធហត្ថលើផ្ទៃប្រទេស
បានអនុញ្ញាតឲ្យលោក វរសេនីយ៍ឯក Kamic Maisao នាយការិយាល័យអនុព័ន្ធយោធាថៃប្រចាំនៅព្រះរាជាណាចក្រកម្ពុជា ដែលចប់អាណត្តិជួបសម្តែងការគួរសមនិងជម្រាបលា។
ជាមួយគ្នានោះដែរ លោក អនុព័ន្ធយោធាថៃដែលមកកាន់តំណែងអាណត្តុិថ្មី និងសហការីក៏បានជួបសម្តែងការគួរសម។ ក្នុងឱកាសនោះ ឯកឧត្តម ឧត្តមសេនីយ៍ នាយទាហាននៃកងរាជអាវុធហត្ថលើផ្ទៃប្រទេស បានអញ្ចើញចូលរួមផងដែរ។