ត្បូងឃ្មុំ៖ នៅបញ្ជាការដ្ឋាន កងរាជអាវុធហត្ថខេត្តត្បូងឃ្មុំ ព្រឹកថ្ងៃពុធ ទី២៦ ខែមករា ឆ្នាំ២០២២ លោកឧត្តមសេនីយ៍ត្រី វ៉ា សារិទ្ធ មេបញ្ជាការ កងរាជអាវុធហត្ថខេត្តត្បូងឃ្មុំ បានដឹកនាំប្រជុំផ្សព្វផ្សាយផែនការជម្រុញចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ.១៩ ដូសទី៤ ជូនដល់យោធិននៃកងរាជអាវុធហត្ថ និងក្រុមគ្រួសារ និងពង្រឹងការអនុវត្តតួនាទី ភារកិច្ច ដល់នាយ នាយរងអាវុធហត្ថទូទាំងខេត្តត្បូងឃ្មុំ ។