ឧត្តរមានជ័យ៖ ដោយអនុវត្តតាមបទបញ្ជាលោក នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការ កងរាជអាវុធហត្ថលើផ្ទៃប្រទេស និងដោយមានការចង្អុលបង្ហាញផ្ទាល់ពី លោកឧត្តមសេនីយ៍ត្រី ពុទ្ធ សារ៉ាន មេបញ្ជាការកងរាជអាវុធហត្ថ ខេត្តឧត្តរមានជ័យ ស្តីពីការបង្ករបង្កើនផលដាំដុះ ចិញ្ចឹមសត្វសម្រាប់ផ្គត់ផ្គង់នៅតាមអង្គភាព ដើម្បីកាត់បន្ថយការហូបបន្លែ ត្រី សាច់ដែលមានសារធាតុគីមី ក្នុងដំណាក់កាលប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩។
ជាក់ស្តែងនៅថ្ងៃទី២៦ ខែមករា ឆ្នាំ២០២២ បញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្ត បានប្រមូលផលឆៃថាវ សរុបចំនួន ១៣៥គីឡូក្រាម ចែកជូនដល់នាយទាហាន នាយទាហានរង និងគ្រួសារ កងរាជអាវុធហត្ថ។