You are currently viewing វរសេនីយ៍ទោ ជុំ ស៊ីប៉ូ អញ្ជើញចុះសាកសួរសុខទុក្ខមន្ត្រីអាវុធហត្ថក្រោមឱវាទ

វរសេនីយ៍ទោ ជុំ ស៊ីប៉ូ អញ្ជើញចុះសាកសួរសុខទុក្ខមន្ត្រីអាវុធហត្ថក្រោមឱវាទ

នៅវេលាម៉ោង១០.៣០នាទីព្រឹកថ្ងៃទី២៦ ខែមករា ឆ្នាំ២០២២ លោកវរសេនីយ៍ទោ ជុំ សុីប៉ូ ប្រធានមន្ទីរកសាងកម្លាំង កងរាជអាវុធហត្ថខេត្តតាកែវ
តំណាងឲ្យលោកឧត្តមសេនីយ៍ត្រី ឡា ឡៃ មេបញ្ជាការ កងរាជអាវុធហត្ថខេត្តតាកែវ
ដឹកនាំមន្រ្តីក្រោមឱវាទ បាននាំយកថវិកា និងគ្រឿងឧបភោគបរិភោគមួយចំនួន ចុះសួរសុខទុកលោកវរសេនីយ៍ត្រី ឡាង សុភាព នាយការិយាល័យសន្តិសុខផ្ទៃក្នុង មន្ទីរកសាងកម្លាំង ដែលមានជំងឺទឹកនោមប្រៃនិងសន្លាក់ដៃជើង កំពុងសម្រាកព្យាបាលនៅគេហដ្ឋាន ស្ថិតនៅភូមិឈើទាល ឃុំជម្ពូវន្ត ស្រុកជុំគីរី ខេត្តកំពត ។