នៅព្រឹកថ្ងៃពុធ ទី២៦ ខែមករា ឆ្នាំ២០២២ លោក ឧត្ដមសេនីយ៍ត្រី កង សៅគុណ មេបញ្ជាការ កងរាជអាវុធហត្ថខេត្តព្រះវិហារ បានដឹកនាំប្រជុំផ្សព្វផ្សាយរបាយការណ៍បូកសរុបលទ្ធផលការអនុវត្តតួនាទី-ភារកិច្ច និងកំណែទម្រង់កងរាជអាវុធហត្ថឆ្នាំ២០២១ និងទិសដៅផែនការ និងផ្សព្វផ្សាយផែនការ សកម្មភាពការងារកងរាជអាវុធហត្ថឆ្នាំ២០២២ សមាសភាពចូលរួមលោកមេបញ្ជាការរង នាយសេនាធិការ នាយរងសេនាធិការ ប្រធានមន្ទីរ និងនាយការិយាល័យចំណុះ មេបញ្ជាការ មេបញ្ជាការរងមូលដ្ឋាន ក្រុង/ស្រុក ។