ភ្នំពេញ៖ រសៀលថ្ងៃពុធ ទី២៦ ខែមករា ឆ្នាំ២០២២ លោកឧត្តមសេនីយ៍ទោ ខៀវ សាម៉េត នាយខុទ្ទកាល័យ កងរាជអាវុធហត្ថលើផ្ទៃប្រទេស តំណាងលោកនាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងប្រតិភូអមដំណើរ អញ្ជើញចូលជួបសម្តែងការគួរសម និងជូនពរអបអរសាទរឆ្នាំថ្មីប្រពៃណីជាតិវៀតណាម ដែលនិងចូលមកដល់នាពេលខាងមុខនេះ នៅអនុពន្ធយោធាវៀតណាម ប្រចាំនៅព្រះរាជាណាចក្រកម្ពុជា។