ភ្នំពេញ៖ ព្រឹកថ្ងៃពុធ ទី២៦ ខែមករា ឆ្នាំ២០២២ លោក ឧត្តមសេនីយ៍ឯក នន្ទ សុខា មេបញ្ជាការរង កងរាជអាវុធហត្ថលើប្រទេស តំណាងលោក នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ និងជា មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស បាននាំយកថវិកាមូលនិធិមហាគ្រួសារកងរាជអាវុធហត្ថលើផ្ទៃប្រទេស ចំនួន២៨,៤៥៣,៥០០រៀល ក្នុងនោះក៏មានថវិកាផ្ទាល់របស់លោក នាយឧត្តមសេនីយ៍ សៅ សុខា ចំនួន ៥លានផងដែរ ប្រគល់ជូនលោកស្រី វង្ស ចិន្តា ភរិយាសព លោក វរសេនីយ៍ទោ ឥន្ទ រត្តនៈ អតីតនាយរង ការិយាល័យអប់រំផ្សព្វផ្សាយ ដែលបានទទួលមរណភាពកាលពីថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២១ ស្ថិតនៅភូមិទួលសង្កែ សង្កាត់ទួលសង្កែទី១ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ។ លោកស្រី វង្ស ចិន្តា បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់លោកឧត្តមសេនីយ៏ឯក នុន សុខា ប្រធានប្រតិភូរ និងសហការី ពិសេស លោកនាយឧត្តមសេនីយ៍ សៅ សុខា មេបញ្ជាការ កងរាជអាវុធហត្ថលើផ្ទៃប្រទេស ព្រមទាំងនាយអាវុធហត្ថទាំងអស់ ដែលបានយកថវិកា មកជូនដល់គ្រួសាររបស់គាត់ និងជូនពរដល់នាយឧត្តមសេនីយ៍ សៅ សុខា មេបញ្ជាការ កងរាជអាវុធហត្ថលើផ្ទៃប្រទេស ព្រមទាំងនាយ នាយរងអាវុធហត្ថគ្រប់រូប សូមជួបតែសេចក្តីសុខ សេចក្តីចម្រើន មានកម្លាំងខ្លាំងក្លា ប្រាជ្ញាឈ្លាសវៃ និងបានសម្រេចជោគជ័យកិច្ចថ្មី រាជរដ្ឋាភិបាលប្រគល់ជូន៕