You are currently viewing ឧត្តមសេនីយ៍ត្រី ឈួន គឹមសាន ដឹកនាំប្រជុំត្រួតពិនិត្យរបាយការណ៍បូកសរុបលទ្ធផលការអនុវត្តតួនាទី ភារកិច្ច

ឧត្តមសេនីយ៍ត្រី ឈួន គឹមសាន ដឹកនាំប្រជុំត្រួតពិនិត្យរបាយការណ៍បូកសរុបលទ្ធផលការអនុវត្តតួនាទី ភារកិច្ច

ព្រៃវែង៖ នៅបញ្ជាការដ្ឋាន កងរាជអាវុធហត្ថខេត្តព្រៃវែង ព្រឹកថ្ងៃទី២៦ ខែមករា ឆ្នាំ២០២២ លោក ឧត្តមសេនីយ៍ត្រី ឈួន គឹមសាន មេបញ្ជាការ កងរាជអាវុធហត្ថខេត្តព្រៃវែង បានដឹកនាំប្រជុំជួរមេបញ្ជាការ ដើម្បីត្រួតពិនិត្យរបាយការណ៍បូកសរុបលទ្ធផលការអនុវត្តតួនាទី ភារកិច្ច និងកំណែទម្រង់ កងរាជអាវុធហត្ថ ឆ្នាំ២០២១ ទិសដៅផែនការ ការងារ កងរាជអាវុធហត្ថ ឆ្នាំ២០២២។