You are currently viewing ឧត្តមសេនីយ៍ ខៀវ សាម៉េត ដឹកនាំប្រតិភូកងរាជអាវុធហត្ថអញ្ជើញជូនពរឆ្នាំថ្មីប្រពៃណីចិន នៅអនុពន្ធយោធាចិន!

ឧត្តមសេនីយ៍ ខៀវ សាម៉េត ដឹកនាំប្រតិភូកងរាជអាវុធហត្ថអញ្ជើញជូនពរឆ្នាំថ្មីប្រពៃណីចិន នៅអនុពន្ធយោធាចិន!

ភ្នំពេញ៖ រសៀលថ្ងៃពុធ ទី២៦ ខែមករា ឆ្នាំ២០២២ លោក ឧត្តមសេនីយ៍ទោ ខៀវ សាម៉េត នាយខុទ្ទកាល័យ កងរាជអាវុធហត្ថលើផ្ទៃប្រទេស តំណាងលោក នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ និងជា មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងប្រតិភូអមដំណើរអញ្ជើញចូលជួបសម្តែងការគួរសមនិងជូនពរឆ្នាំថ្មីប្រពៃណីជាតិចិន ដែលនឹងចូលមកដល់នាពេលខាងមុខនេះ នៅអនុព័ន្ធយោធចិន ប្រចាំនៅព្រះរាជាណាចក្រកម្ពុជា និងដើម្បីពង្រឹងចំណងសាមគ្គីភាព មិត្តភាព កម្ពុជាចិន ឱ្យកាន់តែរឹងមាំថែមទៀត។