You are currently viewing ថវិកាមូលនិធិមហាគ្រួសារ កងរាជអាវុធហត្ថជាង២៤ លានរៀល ត្រូវបានប្រគល់ជូនគ្រួសារសព លោក អនុសេនីយ៍ឯក ប៉ិល សំអុន!

ថវិកាមូលនិធិមហាគ្រួសារ កងរាជអាវុធហត្ថជាង២៤ លានរៀល ត្រូវបានប្រគល់ជូនគ្រួសារសព លោក អនុសេនីយ៍ឯក ប៉ិល សំអុន!

ភ្នំពេញ៖ ព្រឹកថ្ងៃពុធ ទី២៦ ខែមករា ឆ្នាំ២០២២ លោក ឧត្តមសេនីយ៍ឯក នន្ទ សុខា មេបញ្ជាការរង កងរាជអាវុធហត្ថលើប្រទេស តំណាងលោក នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ និងជា មេបញ្ជាការ កងរាជអាវុធហត្ថ លើផ្ទៃប្រទេស បាននាំយកថវិកាមូលនិធិមហាគ្រួសារកងរាជអាវុធហត្ថលើផ្ទៃប្រទេស ចំនួន ២៤,៣៤៣,៥០០រៀល ដែលក្នុងនោះមានថវិកាផ្ទាល់របស់លោក នាយឧត្តមសេនីយ៍ សៅ សុខា ចំនួន ៥លានផងដែរ ប្រគល់ជូនលោកស្រី ទេស ស៊ីថា ភរិយាសពលោក អនុសេនីយ៍ឯក ប៉ិល សំអុន អតីតជំនួយការការិយាល័យអប់រំផ្សព្វផ្សាយ ដែលបានទទួលមរណៈភាពកាលពីថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២១ ស្ថិតនៅភូមិ១ សង្កាត់វត្តភ្នំ ខណ្ឌដូនពេញ រាជធានីភ្នំពេញ។