You are currently viewing ថវិកាមូលនិធិមហាគ្រួសារកងរាជអាវុធហត្ថ ជាង ២៩ លានរៀល ត្រូវបានប្រគល់ជូនគ្រួសារសពលោក ឧត្តមសេនីយ៍ទោ ដូង ចោម !

ថវិកាមូលនិធិមហាគ្រួសារកងរាជអាវុធហត្ថ ជាង ២៩ លានរៀល ត្រូវបានប្រគល់ជូនគ្រួសារសពលោក ឧត្តមសេនីយ៍ទោ ដូង ចោម !

ភ្នំពេញ៖ ព្រឹកថ្ងៃពុធ ទី២៦ ខែមករា ឆ្នាំ២០២២ លោក ឧត្តមសេនីយ៍ឯក នន្ទ សុខា មេបញ្ជាការរង កងរាជអាវុធហត្ថលើប្រទេស តំណាងលោក នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស បាននាំយកថវិកាមូលនិធិមហាគ្រួសារកងរាជអាវុធហត្ថចំនួន ២៩,២៩៧,៥០០រៀល ក្នុងនោះមានថវិកាផ្ទាល់របស់នាយឧត្តមសេនីយ៍ សៅ សុខា មេបញ្ជាការកងរាជអាវុធហត្ថចំនួន ៥លានផងដែរ ជូនលោកជំទាវ ស្រេង វ៉ាន់ខឿន ភរិយាសព លោកឧត្តមសេនីយ៍ទោ ដួង ចោម អតីតនាយរង សេនាធិការកងរាជអាវុធហត្ថ លើផ្ទៃប្រទេស ដែលបានទទួលមរណភាព កាលពីថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២១ ស្ថិតនៅភូមិ ១៤ សង្កាត់ស្រះចក ខណ្ឌដូនពេញ ។  លោកជំទាវ ស្រេង វ៉ាន់ខឿន បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់ លោកឧត្តមសេនីយ៍ឯក នន្ទ សុខា ប្រធានប្រតិភូនិងសហការី ជាពិសេស លោកនាយឧត្តមសេនីយ៍ សៅ សុខា ព្រមទាំងនាយអាវុធហត្ថទាំងអស់ដែលបានយកថវិកាមកជូនដល់ក្រុមគ្រួសាររបស់គាត់ និងជូនពរដល់នាយឧត្តមសេនីយ៍ សៅ សុខា សូមមានអាយុយឺនយូរ មានសុខភាពល្អ ព្រមទាំងសម្រេចកិច្ចការទទួលបានជោគជ័យគ្រប់ភារកិច្ច ៕