You are currently viewing កងរាជអាវុធហត្ថកំពុងដំណើរការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ.១៩ ដូសទី៤ ជូនយោធិន និងគ្រួសារ

កងរាជអាវុធហត្ថកំពុងដំណើរការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ.១៩ ដូសទី៤ ជូនយោធិន និងគ្រួសារ

យោងតាមប្រសាសន៍ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងតាមការណែនាំរបស់ក្រសួងសុខាភិបាលជាពិសេស លោក នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការ កងរាជអាវុធហត្ថលើផ្ទៃប្រទេស ដែលនាយឧត្តមសេនីយ៍ តែងតែយកចិត្តទុកដាក់ ដល់មន្ត្រីក្រោមឱវាទ ។ ហើយនៅព្រឹកថ្ងៃទី២៧ ខែមករា ឆ្នាំ២០២២នេះ នៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថលើផ្ទៃប្រទេស បានរៀបចំពិធី និងជំរុញការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ.១៩ ដូសទី៤ ជូនដល់ នាយអាវុធហត្ថ ពលអាវុធហត្ថ និងគ្រួសារ ។