ព្រៃវែង៖ ព្រឹកថ្ងៃទី២៧ ខែមករា ឆ្នាំ២០២២ លោក ឧត្តមសេនីយ៍ត្រី ឈួន គឹមសាន មេបញ្ជាការ កងរាជអាវុធហត្ថខេត្តព្រៃវែង បានដឹកកិច្ចប្រជុំផ្សព្វផ្សាយរបាយការណ៍បូកសរុបលទ្ធផលការអនុវត្តតួនាទី ភារកិច្ច និងកំណែទម្រង់ កងរាជអាវុធហត្ថ ឆ្នាំ២០២១ ទិសដៅផែនការសកម្មភាពការងារ កងរាជអាវុធហត្ថ ឆ្នាំ២០២២ តាមរយៈវីដេអូបញ្ជូនរូបភាពនិងសម្លេង Zoom នៅទីបញ្ជាការ កងរាជអាវុធហត្ថខេត្ត ដោយមានការអញ្ជើញចូលរួមពីលោកមេបញ្ជាការរង នាយរងសេនាធិការ ប្រធានមន្ទីរ នាយការិយាល័យ មេបញ្ជាការ មូលដ្ឋានកងរាជអាវុធហត្ថ ក្រុង/ស្រុក ស្នាក់ការសន្តិសុខ និងការិយាល័យ ជំនាញពាក់ព័ន្ធ។