You are currently viewing កម្លាំងកងរាជអាវុធហត្ថខេត្តព្រះវិហារ បានបញ្ជូនជនសង្ស័យ០១នាក់ទៅសាលាដំបូងខេត្តព្រះវិហារ ពាក់ព័ន្ធករណីប្រើប្រាស់អាវុធខុសច្បាប់ និងករណីហិង្សាដោយចេតនា

កម្លាំងកងរាជអាវុធហត្ថខេត្តព្រះវិហារ បានបញ្ជូនជនសង្ស័យ០១នាក់ទៅសាលាដំបូងខេត្តព្រះវិហារ ពាក់ព័ន្ធករណីប្រើប្រាស់អាវុធខុសច្បាប់ និងករណីហិង្សាដោយចេតនា

ព្រះវិហារៈ នៅវេលាម៉ោង០៨ និង៣០នាទីព្រឹក ថ្ងៃទី០៣ ខែតុលា ឆ្នាំ២០១៦ ការិយាល័យបទល្មើសព្រហ្មទណ្ឌ កងរាជអាវុធហត្ថខេត្តព្រះវិហារ បានបញ្ជូនជនសង្ស័យ០១នាក់ទៅសាលាដំបូងខេត្តព្រះវិហារ ពាក់ព័ន្ធករណីប្រើប្រាស់អាវុធខុសច្បាប់ និងករណីហិង្សាដោយចេតនា។
លោកវរសេនីយ៌ត្រី ជួរ ប៊ុនសុង មេបញ្ជាការរងទទួលការងារយុត្តិធម៌ បានអោយដឹងថា នៅវេលាម៉ោង២០ និង៤៧នាទី ថ្ងៃទី០១ ខែតុលា
ឆ្នាំ២០១៦ មានករណីប្រើអំពើហឹង្សាដោយចេតនា០១កើតឡើងនៅចំណុចភោជនីយដ្ឋានសុគុណរស្មី ស្ថិតនៅភូមិស្រអែមខាងជើង ឃុំស្រអែម ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ បង្ករឡើងដោយឈ្មោះ ប្រាក់ សម្បត្តិ ភេទប្រុស អាយុ៥១ឆ្នាំ មានទីលំនៅបច្ចុប្បន្នភូមិអភិវឌ្ឍន៏ ឃុំអន្លង់វែង ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ ស្លៀកពាក់ខោអាវប៉ារ៉ា មានអាវុធម៉ាកK59 ចំនួន០១ដើម បង់១ គ្រាប់៨គ្រាប់ ខ្សែក្រវាត់សេរ៉ារុង០១ ស្រោមកាំភ្លើង០១ ជិះម៉ូតូម៉ាកសេ១២៥សេរី២០១៥ពណ៍ខ្មៅ ហើយនិយាយខ្លួនមានឋានន្តរសក្តិជាពលបាលឯក មុខងារនាយការិយាល័យទី២ យោធភូមិទី៤ និងបានបង្ករការអុកឡុកនៅក្នុងហាង ខាងលើដោយហៅក្មេងស្រីដែលបំរើការទីនោះមក ហើយយកកែវបោក និងវាយធ្វើបាបក្មេងស្រីនោះ ហើយក៏ជិះម៉ូតូចេញ ពេលនោះឈ្មោះ ងួន ធារ៉ា ដែលធ្វើការនៅទីនោះបានទូរស័ព្ទមកប្តឹងកម្លាំងកងរាជអាវុធហត្ថស្រុក អោយជួយ។ បន្ទាប់ពីទទួលបានដំណឹង កម្លាំងស្នាក់ការធម្មជាតិ និងកម្លាំងស្រុកជាំក្សាន្ត ក៏បានដេញតាមធ្វើការឃាត់ខ្លួនបាន នៅចំណុចហួសរង្វង់មូលស្រអែម ហើយយកទៅស្នាក់ការធម្មជាតិ ដើម្បីធ្វើការសាកសួរ។

ក្រោយពីធ្វើការសួររួចមក កម្លាំងកងរាជអាវុធហត្ថបានអោយដឹងថា បុគ្គលនោះពុំមានឈ្មោះក្នុងក្របខណ្ឌក២ យោធភូមិភាគទី៤ ទេ
ហើយបានសុំគោលការណ៏ពីលោក លី លន់ ព្រះរាជអាជ្ញាខេត្តព្រះវិហារដើម្បីធ្វើការ
ឃាត់ខ្លួនបណ្ណោះអាសន្ន ដើម្បីចាត់ការបន្តតាមនីតិវិធី៕
%e1%9e%95%e1%9f%a1

%e1%9e%95%e1%9f%a2

%e1%9e%95%e1%9f%a3

%e1%9e%95%e1%9f%a4