កំពង់ចាម៖ នៅរសៀលថ្ងៃទី៣០ ខែមករា ឆ្នាំ២០២២ លោកវរសេនីយ៍ទោ សែម ហាក់ នាយសេនាធិការស្ដីទី តំណាងលោក ឧត្ដមសេនីយ៍ត្រី សោ សាវឿន មេបញ្ជាការ កងរាជអាវុធហត្ថខេត្តកំពង់ចាម បានអញ្ជើញដឹកនាំនាយ នាយរងនៃកងរាជអាវុធហត្ថក្រោមឱវាទ ចូលរួមពិធីបុណ្យសពឪពុក របស់លោកព្រិន្ទបាលទោ ហ៊ាង សុភាព បុគ្គលិកការិយាល័យគ្រឿងញៀន កងរាជអាវុធហត្ថខេត្តកំពង់ចាម ដែលបានទទួលមរណភាព នៅថ្ងៃទី២៧ ខែមករា ឆ្នាំ២០២២ ដោយ រោគាពាធ។ ក្នុងឱកាសនោះដែរ លោកនាយសេនាធិការស្ដីទី បាននាំយកថវិកានាយ នាយរងកងរាជអាវុធហត្ថខេត្តកំពង់ចាម សរុបចំនួន ៣,៣៤០,០០០រៀល ចូលបុណ្យដល់ក្រុមគ្រួសារសព ស្ថិតនៅភូមិទី១ សង្កាត់វាលវង់ ក្រុងកំពង់ចាម ខេត្តកំពង់ចាម។