សៀមរាប៖ នៅបញ្ជាការដ្ឋាន កងរាជអាវុធហត្ថខេត្តសៀមរាប ព្រឹកអង្គារ ទី០១ ខែកុម្ភៈ ឆ្នាំ២០២២ លោក វរសេនីយ៍ឯក ស៊ិន លី មេបញ្ជាការរង និងជានាយសេនាធិការស្តីទីបានដឹកនាំប្រជុំផែនការ ការពារសន្តិសុខ និងរក្សាសណ្តាប់ធ្នាប់ ពិព័រណ៍ផលិតផល ម្ហូបអាហារក្នុងខេត្ត និងប្រគុំតន្ត្រី ដោយមានការចូលរួមពីលោកមេបញ្ជាការរង លោកសេនាធិការរង លោកប្រធានមន្ទីរ និងលោកនាយការិយាល័ដែលពាក់ព័ន្ធ។