តាកែវ៖ នៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តតាកែវ ព្រឹកថ្ងៃអង្គារ ទី០១ ខែកុម្ភៈ ឆ្នាំ២០២២ លោក ឧត្តមសេនីយ៍ត្រី ឡា ឡៃ មេបញ្ជាការ កងរាជអាវុធហត្ថខេត្តតាកែវ បានដឹកនាំកិច្ចប្រជុំត្រួតពិនិត្យការអនុវត្តតួនាទី ភារកិច្ច វឌ្ឍនភាពការងារកងរាជអាវុធហត្ថ ដោយមានការចូលពី លោកមេបញ្ជាការរង នាយរងសេនាធិការ ប្រធានមន្ទីរ និង នាយការិយាល័យ។