ភ្នំពេញ៖ ព្រឹកថ្ងៃពុធ ទី០២ ខែកុម្ភៈ ឆ្នាំ២០២២ លោកឧត្តមសេនីយ៍ឯក នន្ទ សុខា មេបញ្ជាការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេស បានដឹកនាំប្រតិភូកងរាជអាវុធហត្ថលើផ្ទៃប្រទេស អញ្ជើញចូលរួមគោរពវិញ្ញាណក្ខន្ធសព លោក ឧត្តមសេនីយ៍ត្រី ស៊ូ វរៈ ស្នងការរង ស្នងការដ្ឋានភស្តុភារកងរាជអាវុធហត្ថលើផ្ទៃប្រទេស ដែលបានទទួលមរណៈភាពកាលពីថ្ងៃសៅរ៍ ទី២៩ ខែមករា ឆ្នាំ២០២២ វេលាម៉ោង ២១ និង ៣០នាទី ក្នុងជន្មាយុ ៤៩ឆ្នាំ ដោយជំងឺគ្រុនចាញ់សើរើ។ សពតម្កល់ធ្វើបុណ្យទក្ខិណានុបទាននៅវត្តស្រះចក រាជធានីភ្នំពេញ។