You are currently viewing កម្លាំងអាវុធហត្ថស្រុកកែវសីមា ខេត្តមណ្ឌលគិរី សហការបង្ក្រាបបទល្មើសព្រៃឈើ

កម្លាំងអាវុធហត្ថស្រុកកែវសីមា ខេត្តមណ្ឌលគិរី សហការបង្ក្រាបបទល្មើសព្រៃឈើ

មណ្ឌលគិរី៖ នៅវេលាម៉ោង ១៣:០០នាទី ថ្ងៃទី០៣ ខែកុម្ភៈ ឆ្នាំ២០២២ កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថស្រុកកែវសីមា ដឹកនាំដោយលោក អនុសេនីយ៍ឯក ធន់ រឿន មេបញ្ជាការរង មូលដ្ឋានកងរាជអាវុធហត្ថស្រុកបានសហការចុះឃាត់រថយន្តកែច្នៃមួយគ្រឿង ស្ថិតនៅចំណុចរ៉ាងតាបូរ ក្នុងភូមិពូគង់ ឃុំស្រែព្រះ ស្រុកកែវសីម៉ា ខេត្តមណ្ឌលគិរី

វត្ថុតាងដែលចាប់យកមានមានរថយន្តកែច្នៃ ១គ្រឿង, ឈើអារគ្រឿងផ្ទះប្រភេទស្រឡៅចំនួន១១០សន្លឹក, ឈើឡាំងជ្រុងកកោះ ចំនួន០៦កំណាត់។

បច្ចុប្បន្នមន្ត្រីជំនាញកំពុងអនុវត្តតាមនីតិវិធី។