កណ្តាល៖ ព្រឹកថ្ងៃទី០៤ ខែកុម្ភៈ ឆ្នាំ២០២២ នៅសាលប្រជុំទីបញ្ជាការ កងរាជអាវុធហត្ថខេត្តកណ្តាល លោក វរសេនីយ៍ឯក សៅ សុគន្ធា មេបញ្ជាការរង និងជានាយសេនាធិការ កងរាជអាវុធហត្ថខេត្ត បានដឹកនាំប្រជុំត្រួតពិនិត្យ និងកែតម្រូវរបាយការណ៍ ប្រចាំខែមករា ឆ្នាំ២០២២ និងទិសដៅការងារប្រចាំខែកុម្ភៈ ឆ្នាំ២០២២ ពិនិត្យទៅលើការងារបូកសរុបរបាយការណ៍ ប្រចាំខែ ត្រីមាស ឆមាស រយៈពេល៩ខែ និងឆ្នាំ ត្រួតពិនិត្យទៅលើការងារធ្វើរបាយការណ៍ និងការងារប្រចាំថ្ងៃ របស់អង្គភាព ពិនិត្យកែសម្រួលទៅលើរបៀបរបបការងារជំនាញមន្ទីរនីមួយៗ និងការងារផ្សេងៗមួយចំនួនទៀត៕