ត្បូងឃ្មុំ៖ នៅវេលាម៉ោង ០៨:១៥នាទី ថ្ងៃទី០៤ ខែកុម្ភៈ ឆ្នាំ២០២២ កម្លាំងអាវុធហត្ថខេត្តដឹកនាំដោយលោក វរសេនីយ៍ឯក វ៉ា សុផល មេបញ្ជាការរង កងរាជអាវុធហត្ថខេត្តត្បូងឃ្មុំ បានដឹកនាំកម្លាំងសហការចុះបង្ក្រាបបទល្មើសក្រុមហ៊ុនចិនឈូសឆាយដីព្រៃលិចទឹករបស់រដ្ឋនៅបឹងក្រពើម៉ឹន ភូមិខ្សាច់ប្រឆេះលើ ឃុំឃុំក្រូចឆ្មា ស្រុកក្រូចឆ្មារ ខេត្តត្បូងឃ្មុំ ដោយបានរឹបអូសរថយន្តដឹកដីចំនួន ០៤គ្រឿងយករក្សាទុកនៅស្រុកត្បូងឃ្មុំ ។