You are currently viewing ចាប់ខ្លួនម្ចាស់រោងម៉ាស៊ីនអារឈើខុសច្បាប់នៅស្រុកបសេដ្ឋ

ចាប់ខ្លួនម្ចាស់រោងម៉ាស៊ីនអារឈើខុសច្បាប់នៅស្រុកបសេដ្ឋ

កំពង់ស្ពឺ៖ ដោយបានបញ្ជាផ្ទាល់ពី លោក ឧត្តមសេនីយ៍ត្រី ជូ សារុន មេបញ្ជាការ កងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ នៅថ្ងៃទី០៤ ខែកុម្ភៈ ឆ្នាំ២០២២ នៅចំណុចភូមិត្រពាំងត្រយឹង ឃុំពោធិ៍ចំរើន ស្រុកបរសេដ្ឋ ខេត្តកំពង់ស្ពឺ កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថ ស្រុកបរសេដ្ឋ បានដឹកនាំដោយលោកវរសេនីយ៍ត្រី ស៊ូ ប៊ុនរឿន មេបញ្ជាការមូលដ្ឋាន កងរាជអាវុធហត្ថស្រុកបរសេដ្ឋ បានឃាត់ខ្លួនជនសង្ស័យ០១នាក់ ឈ្មោះ ផូ យុទ្ធា ភេទប្រុស អាយុ៤៣ឆ្នាំ មុខរបរកសិករមានទីលំនៅភូមិ ឃុំខាងលើ តាមដីកាបង្គាបឲ្យចាប់ខ្លួន ពីបទបង្កើតរោងម៉ាស៊ីនអារឈើប្រភេទមធ្យមដោយគ្មានប្រកាស លេខ៣៨០ ដក.បចខ«ខ»ចុះថ្ងៃទី០១ ខែមិថុនា ឆ្នាំ២០២១របស់ចៅក្រមជំនុំជម្រះ ងួន វុទ្ធី សាលាដំបូងខេត្តកំពង់ស្ពឺ ។

បច្ចុប្បន្ន ជនសង្ស័យបានបញ្ជូនមកបញ្ជាការដ្ឋាន កងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ ដើម្បីអនុវត្តតាមនីតិវិធី។