You are currently viewing ឧត្តមសេនីយ៍ត្រី សែ វុទ្ធី អញ្ជើញដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការអនុវត្តតួនាទីភារកិច្ច និងវឌ្ឍនភាពការងារ កងរាជអាវុធហត្ថ

ឧត្តមសេនីយ៍ត្រី សែ វុទ្ធី អញ្ជើញដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការអនុវត្តតួនាទីភារកិច្ច និងវឌ្ឍនភាពការងារ កងរាជអាវុធហត្ថ

ស្វាយរៀង៖ រសៀលថ្ងៃសុក្រ ទី០៤ ខែកុម្ភៈ ឆ្នាំ២០២២ នៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តស្វាយរៀង បានធ្វើពិធីប្រជុំបូកសរុបលទ្ធផលការអនុវត្តតួនាទីភារកិច្ច និងវឌ្ឍនភាពការងារ កងរាជអាវុធហត្ថប្រចាំឆ្នាំ២០២១ ទិសដៅការងារឆ្នាំ២០២២ ព្រមទាំងពិធីប្រកាសមុខតំណែង និងបំពាក់ឋានន្តរសក្តិ ជូននាយទាហាន នាយទាហានរង។ ពិធីនេះក្រោមអធិបតីភាព លោក ឧត្តមសេនីយ៍ត្រី សែ វុទ្ធី មេបញ្ជាការ កងរាជអាវុធហត្ថខេត្តស្វាយរៀង ដោយមានការអញ្ជើញចូលរួមពីសំណាក់ លោក លោកស្រីមេបញ្ជាការរង លោកនាយសេនាធិការ លោកនាយសេនាធិការរង លោកប្រធានមន្ទីរទាំង០៧ លោក លោកស្រីនាយការិយាល័យ និងមេបញ្ជាការ មូលដ្ឋានកងរាជអាវុធហត្ថក្រុង-ស្រុកទាំង០៨។