កំពង់ស្ពឺ៖ ថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០២២ កម្លាំងកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងកម្លាំងមូលដ្ឋានកងរាជអាវុធហត្ថស្រុកសំរោងទង បានសហការជាមួយជំនាញរដ្ឋបាលព្រៃឈើផ្នែកកំពង់ស្ពឺ ចុះបង្ក្រាបទីតាំងលាក់ឈើម្រេញខុសច្បាប់ចំនួន៦ដុំ(មិនទាន់វាស់វែង) ស្ថិតដីចំការភូមិទឹកអន្ទង់ ឃុំទំព័រមាស ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ ។
បច្ចុប្បន្នជំនាញបានយកមករក្សាទុកនៅសង្កាត់រដ្ឋបាលព្រៃឈើសំរោងទង រង់ចាំការវាស់វែងជាក់ស្តែង។