តាកែវ៖ ដោយបានការចង្អុលបង្ហាញ ពីលោក ឧត្តមសេនីយ៍ត្រី ឡា ឡៃ មេបញ្ជាការ កងរាជអាវុធហត្ថខេត្តតាកែវ នៅវេលាម៉ោង ១៤និង៣០នាទីថ្ងៃទី០៥ ខែកុម្ភៈ ឆ្នាំ២០២២ការិយាល័យជំនាញប្រឆាំងគ្រឿងញៀន សហការជាមួយកម្លាំងមូលដ្ឋានអាវុធហត្ថស្រុកបាទី ដឹកនាំដោយលោក វរសេនីយ៍ឯក ង៉ែត ចាន់ធី មេបញ្ជាការរង និងដោយមានការសម្របសម្រួលនីតិវិធីពីព្រះរាជអាជ្ញាអមសាលាដំបូងខេត្តតាកែវ បានចុះបង្ក្រាបករណីជួញដូរ និងប្រើប្រាស់នូវសារធាតុញៀនដោយខុសច្បាប់ នៅត្រង់ចំណុចរោងបាយក្រោយផ្ទះ នៅភូមិត្រពាំងត្រាវឃុំពត់សរ ស្រុកបាទី ខេត្តតាកែវ ។
កម្លាំងបានឃាត់ខ្លួនជនសង្ស័យចំនួន ០៣នាក់ និងចាប់យកវត្ថុតាងរួមមានក្រាមពណ៌សថ្លាសង្ស័យគ្រឿងញៀនចំនួន ២៥កញ្ចប់, ទូរស័ព្ទ០៤ គ្រឿង។
បច្ចុប្បន្នជនសង្ស័យ ត្រូវបានការិយាល័យជំនាញកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តតាកែវចាត់ការតាមនីតិវិធី។