មណ្ឌលគិរី៖ ព្រឹកថ្ងៃទី០៧ ខែកុម្ភៈ ឆ្នាំ២០២២ នៅបញ្ជាការដ្ឋាន កងរាជអាវុធហត្ថខេត្តមណ្ឌលគិរី បានរៀបចំពិធីប្រកាសផ្លាស់ប្ដូរមុខតំណែង និងបំពាក់ឋានន្តរស័កិ្កជូនដល់នាយ នាយរងអាវុធហត្ថខេត្តមណ្ឌលគិរី។ ពិធីនេះក្រោមអធិបតិភាព លោក ឧត្តមសេនីយ៍ត្រី ហែម បូណារ៉ែល មេបញ្ជាការ កងរាជអាវុធហត្ថខេត្តមណ្ឌលគិរី វត្តមានមេបញ្ជាការរង នាយរងសេនាធិការ ប្រធានមន្ទីរ ការិយាល័យ មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុង/ស្រុក ស្នាក់ការសន្តិសុខ ព្រមទាំងនាយ នាយរងអាវុធហត្ថខេត្តដែលមានការពាក់ព័ន្ធ៕