You are currently viewing ឧត្ដមសេនីយ៍ត្រី បោន ប៊ិន អញ្ជើញជាអធិបតីភាព ក្នុងពិធីប្រជុំត្រួតពិនិត្យការអនុវត្តតួនាទី-ភារកិច្ច និងប្រកាសមុខតំណែង

ឧត្ដមសេនីយ៍ត្រី បោន ប៊ិន អញ្ជើញជាអធិបតីភាព ក្នុងពិធីប្រជុំត្រួតពិនិត្យការអនុវត្តតួនាទី-ភារកិច្ច និងប្រកាសមុខតំណែង

បន្ទាយមានជ័យ៖ ដោយទទួលបានការអនុញ្ញាតពីសំណាក់លោក នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការ កងរាជអាវុធហត្ថលើផ្ទៃប្រទេស នៅព្រឹកថ្ងៃចន្ទ ទី០៧ ខែកុម្ភៈ ឆ្នាំ២០២២ លោក ឧត្ដមសេនីយ៍ត្រី បោន ប៊ិន មេបញ្ជាការកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ បានអញ្ជើញជាអធិបតីភាព ក្នុងពិធីប្រជុំត្រួតពិនិត្យការអនុវត្តតួនាទី-ភារកិច្ច និងវឌ្ឍនភាពការងារកងរាជអាវុធហត្ថប្រចាំខែមករា ឆ្នាំ២០២២ ទិសដៅខែកុម្ភៈ ឆ្នាំ២០២២ និងប្រកាសផ្លាស់ប្តូរមុខតំណែងជូនដល់នាយទាហាន នៃកងរាជអាវុធហត្ថខេត្តចំនួន៥៤រូប ។

ក្នុងពិធីនោះដែរមានការអញ្ជើញចូលរួមពីសំណាក់លោកមេបញ្ជាការរងកងរាជអាវុធហត្ថខេត្ត លោកនាយសេនាធិការរង ប្រធាន-អនុមន្ទីរទាំង០៧ នាយ-នាយរងការិយាល័យ មេបញ្ជាការ-មេបញ្ជការរងមូលដ្ឋានក្រុង-ស្រុកទាំង០៩ ។

លោកឧត្តមសេនីយ៍ត្រី មេបញ្ជាការបានផ្ដាំផ្ញើដល់កងកម្លាំងដែលទទួលបាននូវតួនាទីថ្មីទាំងអស់ ត្រូវខិតខំអនុវត្តតួនាទី-ភារកិច្ច ដែលថ្នាក់លើប្រគល់ជូនតាមអនុក្រឹត្យលេខ ១១ អនក្រ ចុះថ្ងៃទី០៩ ខែមករា ឆ្នាំ២០១៩ ស្តីពីការកែសម្រួលរចនាសម្ព័ន្ធ ក្របខណ្ឌចាត់តាំងបញ្ជាការដ្ឋានកងរាជអាវុធហត្ថលើផ្ទៃប្រទេស ។

ជាកិច្ចបញ្ចប់លោកឧត្ដមសេនីយ៍ត្រីមេបញ្ជាការ បានជូនពរដល់កម្លាំងចូលរួមទាំងអស់ទទួលបាននូវសុខភាពល្អ និងទទួលបានជ័យជំនះគ្រប់ភារកិច្ចដែលថ្នាក់លើប្រគល់ជូន ជាពិសេសផ្ដល់ភាពកក់ក្ដៅដល់ប្រជាពលរដ្ឋក្នុងមូលដ្ឋានប្រកបដោយសន្តិភាព ។