You are currently viewing ឧត្តមសេនីយ៍ត្រី ពុទ្ធ លី ប្រជុំត្រួតពិនិត្យការអនុវត្តតួនាទី ភារកិច្ច និងប្រកាសមុខតំណែង នាយអាវុធហត្ថ

ឧត្តមសេនីយ៍ត្រី ពុទ្ធ លី ប្រជុំត្រួតពិនិត្យការអនុវត្តតួនាទី ភារកិច្ច និងប្រកាសមុខតំណែង នាយអាវុធហត្ថ

ពោធិ៍សាត់៖ ព្រឹកថ្ងៃទី០៧ ខែកុម្ភៈ ឆ្នាំ២០២២ នៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តពោធិ៍សាត់ បានប្រជុំត្រួតពិនិត្យការអនុវត្តតួនាទី ភារកិច្ច និងវឌ្ឍនភាពការងារប្រចាំខែកុម្ភៈ ទិសដៅសកម្មភាពការងារខែមីនា ឆ្នាំ២០២២ និងប្រកាសមុខតំណែង និងបំពាក់ឋាន្តនរសក្តិដល់នាយទាហាន នាយទាហានរង នៃកងរាជអាវុធហត្ថខេត្តពោធិ៍សាត់។ ពិធីនេះក្រោមអធិបតីភាព លោក ឧត្តមសេនីយ៍ត្រី ពុទ្ធ លី មេបញ្ជាការ កងរាជអាវុធហត្ថខេត្តពោធិ៍សាត់ ដោយមានសមាសភាពចូលរួម មេបញ្ជាការរង នាយ នាយសេនាធិការរង ប្រធាន អនុប្រធាមន្ទីរ នាយការិយាល័យ មេបញ្ជាការមូលដ្ឋាន កងរាជអាវុធហត្ថក្រុង ស្រុក ស្នាក់ការសន្តិសុខ ព្រមទាំងនាយ នាយរងអាវុធហត្ថខេត្តជាច្រើនរូបទៀត។