You are currently viewing អាវុធហត្ថខេត្ដបាត់ដំបង ចុះអនុវត្តន៍ដីកាបង្គាប់ ឱ្យចាប់ខ្លួនជនត្រូវចោទម្នាក់ ពាក់ព័ន្ធករណីជួញដូរគ្រឿងញៀន

អាវុធហត្ថខេត្ដបាត់ដំបង ចុះអនុវត្តន៍ដីកាបង្គាប់ ឱ្យចាប់ខ្លួនជនត្រូវចោទម្នាក់ ពាក់ព័ន្ធករណីជួញដូរគ្រឿងញៀន

បាត់ដំបង៖ នៅថ្ងៃទី០៧ ខែ កុម្ភៈ ឆ្នាំ ២០២២ វេលា ម៉ោង១៧:០០នាទី អនុវត្តន៍តាមបទបញ្ជាយ៉ាងម៉ឺងម៉ាត់របស់លោកឧត្តមសេនីយ៍ត្រី មាស សុវណ្ណ មេបញ្ជាការ កងរាជអាវុធហត្ថខេត្ដបាត់ដំបង កម្លាំងមន្ទីរស្រាវជ្រាវ និងបង្រ្កាបបទល្មើស បានអនុវត្តន៍ដីកាបង្គាប់ឱ្យចាប់ខ្លួនលេខ១៣ ត.ព្រ ចុះថ្ងៃទី០៦ ខែមករា ឆ្នាំ២០២២ របស់លោក អ៊ី សុវណ្ណ ចៅក្រមស៊ើបសួរ នៃអយ្យការអមសាលាដំបូងខេត្តបាត់ដំបង ដោយបង្គាប់ឱ្យចាប់ខ្លួនជនត្រូវចោទឈ្មោះ គឹម សេងលី ហៅកុយ ភេទប្រុស អាយុ២៧ឆ្នាំ មុខរបរជាងម៉ាស៊ីនត្រជាក់ ទីលំនៅភូមិចំការសំរោង២ សង្កាត់ចំការសំរោង ក្រុងបាត់ដំបង ខេត្តបាត់ដំបង ត្រូវចោទប្រកាន់ពីបទ ជួញដូរដោយខុសច្បាប់នូវសារធាតុញៀន ប្រព្រឹត្តនៅចំណុចភូមិវត្ដគរ សង្កាត់វត្ដគរ ក្រុងបាត់ដំបង ខេត្តបាត់ដំបង កាលពីថ្ងៃទី២៩ ខែកញ្ញា  ឆ្នាំ២០២១។