You are currently viewing កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថស្រុកស្ទឹងហាវ ឃាត់ខ្លួនជនសង្ស័យចំនួន០២នាក់ ជាប់ពាក់ព័ន្ធជាមួយករណីរក្សាទុក និងចែកចាយនូវសារធាតុញៀន

កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថស្រុកស្ទឹងហាវ ឃាត់ខ្លួនជនសង្ស័យចំនួន០២នាក់ ជាប់ពាក់ព័ន្ធជាមួយករណីរក្សាទុក និងចែកចាយនូវសារធាតុញៀន

ព្រះសីហនុៈ នៅវេលាម៉ោង១៦ និង៣០នាទី ថ្ងៃទី០៣ ខែតុលា ឆ្នាំ២០១៦ កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថស្រុកស្ទឹងហាវ បានធ្វើការឃាត់ខ្លួនជនសង្ស័យចំនួន០២នាក់ ជាប់ពាក់ព័ន្ធជាមួយករណីរក្សាទុក និងចែកចាយនូវសារធាតុញៀន ស្ថិតនៅចំណុចចំការក្រូចស្ថិតក្នុងភូមិកែវផុស ឃុំកែវផុស ស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ ។

បើតាមប្រភពពត៌មានពីលោក ឧត្តមសេនីយ៍ត្រី ហេង ប៊ុនទី មេបញ្ជាការ កងរាជអាវុធហត្ថខេត្តព្រះសីហនុ បានថ្លែងប្រាប់ភ្នាក់ងារ GRK News ឱ្យដឹងថា ជនសង្ស័យដែលត្រូវកម្លាំងកងរាជអាវុធហត្ថ ធ្វើការឃាត់ខ្លួននោះរួមមានឈ្មោះៈ
០១. មាស រដ្ឋា ភេទប្រុស អាយុ២២ឆ្នាំ មុខរបរកម្មករ ទីលំនៅបច្ចុប្បន្នភូមិកែវផុស ឃុំកែវផុស ស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ
០២. ហុង គឹមហ៊ួ ភេទប្រុស អាយុ២១ឆ្នាំ មុខរបរកម្មករ ទីលំនៅបច្ចុប្បន្នភូមិកែវផុស ឃុំកែវផុស ស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ។

លោកឧត្តមសេនីយ៍ត្រី បានបញ្ជាក់បន្តឱ្យដឹងថាទៀតថា ការឃាត់ខ្លួននេះគឺធ្វើទៅបានដោយមានការ សហការផ្តល់ដំណឹងពីម្ចាស់ចំការ ថាមានជនសង្ស័យចំនួន០២នាក់ កំពុងសេពគ្រឿងញៀន នៅចំណុចកន្លែងកើតហេតុខាងលើ។ បន្ទាប់ពីបានទទួលដំណឹងភ្លាម លោកមេបញ្ជាការខេត្ត ក៏បានចាត់ចែងកម្លាំងកងរាជអាវុធហត្ថ ដឹកនាំដោយលោកអនុសេនីយ៍ឯក ឡុង គឹមហួរ នាយការិយាល័យបទល្មើសគ្រឿងញៀន ចុះទៅកន្លែងកើតហេតុភ្លាមៗ ព្រមទាំងបានធ្វើការចាប់យកវត្ថុតាង មួយចំនួនពីជនសង្ស័យរួមមានៈ
០១. ថ្នាំញៀនប្រភេទម៉ាទឹកកក ចំនួន០២កញ្ចប់
០២. ទូរសព្ទ័ដៃ ចំនួន០២គ្រឿង
០៣. ខ្សែដៃ ចំនួន០១ខ្សែ
០៤. នាឡិកា ចំនួន០២គ្រឿង
០៥. ជញ្ជៀនចំនួន០១វង់
០៦. ប្រាក់រៀលចំនួន៨០០០០៛ (ប្រាំបីម៉ឺនរៀលគត់)
រួមទាំងសម្ភារៈសម្រាប់ច្រកគ្រឿងញៀនមួយចំនួន។

ជនសង្ស័យ និងវត្ថុតាង ត្រូវបានកម្លាំងកងរាជអាវុធហត្ថស្រុកស្ទឹងហាវ បានកសាងសំណុំរឿង បញ្ចូបទៅបញ្ជាការដ្ឋាន កងរាជអាវុធហត្ថខេត្តព្រះសីហនុ ដើម្បីចាត់ការបន្តតាមនីតិវិធី។
w