កោះកុង៖ ព្រឹកថ្ងៃទី០៨ ខែកុម្ភៈ ឆ្នាំ២០២២ នៅទីបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្ត កោះកុង បានធ្វើពិធីប្រកាសតែងតាំងផ្លាស់ប្តូរមុខតំណែង ជូននាយទាហាន នាយទាហានរង នៃកងរាជអាវុធហត្ថខេត្តកោះ។ ពិធិនេះក្រោមអធិបតីភាព លោក ឧត្តមសេនីយ៍ត្រី ថុង ណារុង មេបញ្ជាការ សមាសភាពអញ្ជើញចូលរួមមេបញ្ជាការរង នាយរងសេនាធិការ ប្រធានមន្ទីរទាំង៧ នាយការិយាល័យ មេបញ្ជាការក្រុង ស្រុក ប្រធានស្នាក់ការសន្តិសុខ។