បាត់ដំបង៖ រសៀលថ្ងៃទី០៨ ខែកុម្ភៈ ឆ្នាំ២០២២ នៅសាលប្រជុំបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្ដបាត់ដំបង បានរៀបចំពិធីប្រកាសតែងតាំងផ្លាស់ប្តូរមុខតំណែង និងផ្ទេរភារកិច្ចជូន នាយទាហាន នាយទាហានរង នៃកងរាជអាវុធហត្ថខេត្តបាត់ដំបង ក្រោមធិបតីភាពលោកឧត្តមសេនីយ៍ត្រី មាស សុវណ្ណ មេបញ្ជាការ កងរាជអាវុធហត្ថខេត្ដបាត់ដំបង ។