You are currently viewing ឧត្តមសេនីយ៍ត្រី សាក់ សារ៉ាង អញ្ជើញជាអធិបតីក្នុងពីធីប្រកាសមុខតំណែងជូនយោធិននៃកងរាជអាវុធហត្ថខេត្តកំពង់ឆ្នាំង

ឧត្តមសេនីយ៍ត្រី សាក់ សារ៉ាង អញ្ជើញជាអធិបតីក្នុងពីធីប្រកាសមុខតំណែងជូនយោធិននៃកងរាជអាវុធហត្ថខេត្តកំពង់ឆ្នាំង

កំពង់ឆ្នាំង ៖ រសៀលលថ្ងៃទី០៨ ខែកុម្ភៈ ឆ្នាំ២០២២ នៅសាលប្រជុំបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តកំពង់ឆ្នាំង លោកឧត្តមសេនីយ៍ត្រី សាក់ សារ៉ាង មេបញ្ជាការកងរាជអាវុធហត្ថខេត្ត បានអញ្ជើញជាអធិបតីក្នុងពីធីប្រកាសមុខតំណែងជូនយោធិននៃកងរាជអាវុធហត្ថខេត្តកំពង់ឆ្នាំង ដោយមានការអញ្ជើញចូលរួមពីសំណាក់លោកមេបញ្ជាការរង លោកនាយសេនាធិការ នាយសេនាធិការរង លោកប្រធាន អនុប្រធានមន្ទីរ លោកនាយ នាយរងការិយាល័យ លោកមេបញ្ជាការ មេបញ្ជាការរងមូលដ្ឋានកងរាជអាវុធហត្ថក្រុង ស្រុក នាយស្នាក់ការសន្តិសុខ ព្រមទាំងនាយ នាយរងអាវុធហត្ថខេត្តដែលមានការពាក់ព័ន្ធ។