កណ្តាលៈ នៅវេលាម៉ោង១៣ និង០០នាទី ថ្ងៃទី០៤ ខែតុលា ឆ្នាំ២០១៦ កម្លាំងកងរាជអាវុធហត្ថខេត្តកណ្តាល ដឹកនាំដោយ លោក មេបញ្ជាការមូលដ្ឋានស្រុកខ្សាច់កណ្តាល បាននាំយកអំណោយមនុស្សធម៌របស់ លោក ឧត្តមសេនីយ៍ត្រី សំ តុលា និងលោកជំទាវ គីម សុផារី
ទៅចែកជូនគ្រួសារទីទាល់ក្រចំនួន០៣គ្រួសារ ស្ថិតនៅភូមិឃុំរកាជន្លឹង និងឃុំជ័យធំ ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល ដែលអំណោយរួមមានៈ
០១. អង្ករចំនួន ០១បាវ
០២. មី ចំនួន០១កេះ
០៣. ត្រីខ ចំនួន០១យួរ
០៤. ទឹកក្រូច ចំនួន០១កេះ
០៥. ទឹកត្រី ចំនួន០១យួរ និងថវិកាចំនួន ៥០០០០០៛ ។