ភ្នំពេញ៖ ព្រឹកថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២២ នៅវិទ្យាស្ថានកងរាជអាវុធហត្ថ(កំបូល) បានរៀបចំពិធីប្រកាសតែងតាំងផ្លាស់ប្ដូរមុខតំណែង និងបំពាក់ឋានន្តរសក្តិជូនយោធិននៃកងរាជអាវុធហត្ថ ក្រោមអធិបតីភាព លោក ឧត្តមសេនីយ៍ទោ តាត ចន្ថា នាយក វិទ្យាស្ថានកងរាជអាវុធហត្ថ(កំបូល) ដោយមានការអញ្ជើញចូលរួមពីសំណាក់ លោកនាយករង យោធាចារ្យ ប្រធានមន្ទីព្រមទាំងនាយ នាយរងអាវុធហត្ថដែលមានការពាក់ព័ន្ធ។