You are currently viewing នាយឧត្តមសេនីយ៍ សៅ សុខា ទទួលជួបពិភាក្សាការងារជាមួយ អគ្គស្នងការនគរបាលជាតិថៃ

នាយឧត្តមសេនីយ៍ សៅ សុខា ទទួលជួបពិភាក្សាការងារជាមួយ អគ្គស្នងការនគរបាលជាតិថៃ

ភ្នំពេញ៖ ព្រឹកថ្ងៃព្រហស្បតិ៍ ទី១០ ខែកុម្ភៈ ឆ្នាំ២០២២ នៅបញ្ជាការដ្ឋាន កងរាជអាវុធហត្ថលើផ្ទៃប្រទេស លោក នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការ កងរាជអាវុធហត្ថលើផ្ទៃប្រទេស បានទទួលជួបពិភាក្សាការងារជាមួយ លោក នាយឧត្តមសេនីយ៍ Damrongsak Kittiprapad អគ្គស្នងការរងនគរបាលជាតិថៃ ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យសន្តិសុខ សណ្តាប់ធ្នាប់ជាតិរវាងប្រទេសទាំងពីរកម្ពុជា-ថៃ។