រតនគិរី៖ នៅរសៀលថ្ងៃព្រហស្បតិ៍ ទី១០ ខែកុម្ភៈ ឆ្នាំ២០២២ លោកឧត្តមសេនីយ៍ត្រី ថាវ យ៉េន មេបញ្ជាការ កងរាជអាវុធហត្ថខេត្តរតនគិរី បានអញ្ជើញដឹកនាំមន្ត្រីក្រោមឱវាទចុះសួរសុខទុក្ខ លោក អនុសេនីយ៍ឯក លី ប៉ូលី នាយសេនាធិការ មូលដ្ឋានកងរាជអាវុធហត្ថស្រុកអូយ៉ាដាវ ដែលកំពុងសម្រាកព្យាបាលជំងឺនៅគេហដ្ឋាន ស្ថិតនៅក្នុងភូមិ សោមត្រក ឃុំសោមធំ ស្រុកអូរយ៉ាដាវ ខេត្តរតនគិរី ។ ក្នុងឱកាសនេះដែរ លោកឧត្តមសេនីយ៍ត្រី មេបញ្ជាការកងរាជអាវុធហត្ថខេត្ត បាននាំយកនូវថវិកា និងគ្រឿងឧបភោគបរិភោគជូនលោកអនុសេនីយ៍ឯក លី ប៉ូលី រួមមានទឹកត្រី ២ យួរ, ទឹកស៊ីអ៊ីវ ២ យួរ, ទឹកដោះគោឆៅ ២ យួរ, មី ៣ កេស, អង្ករ ៥០ គីឡូក្រាម, ថវិកា ១,០០០,០០០រៀល សរុបជាថវិកាចំនួន ១,៣៨៧,៥០០រៀល។
ក្នុងនោះដែរ លោក វរសេនីយ៍ទោ សុខ មីន មេបញ្ជាការ មេបញ្ជាការរងមូលដ្ឋានអាវុធហត្ថស្រុកអូរយ៉ាដាវ ប្រធានស្នាក់ការ៧៨២ និងនាយ នាយរង បានឧបត្ថម្ភមថវិកា ១,១៥០,០០០ រៀល, អង្ករ ៥០ គីឡូក្រាម, ទឹកដោះគោរឆៅ ២ យួរ, ត្រីខ ២ យួរ, ទឹកត្រី ២ យួរ, ទឹកស៊ីអ៊ីវ ២ យួរ, បាកាស ២ កេស, មី ២ កេស, ទឹកសុទ្ធ ១០ កេស។សប្បុរសជនលោក តុង ផល្លា ដេប៉ូស្រាបៀរ Ganzberg ប្រចាំខេត្តរតនគិរី ថវិកា ២០០,០០០ រៀល សរុបជាថវិកាទាំងអស់ចំនួន ២,៧៣៧,៥០០ រៀល ។