You are currently viewing ឧត្តមសេនីយ៍ត្រី មាស សុវណ្ណ អញ្ជើញប្រកាសមុខតំណែងមេបញ្ជាការ មូលដ្ឋានកងរាជអាវុធហត្ថស្រុកបវេល

ឧត្តមសេនីយ៍ត្រី មាស សុវណ្ណ អញ្ជើញប្រកាសមុខតំណែងមេបញ្ជាការ មូលដ្ឋានកងរាជអាវុធហត្ថស្រុកបវេល

បាត់ដំបង៖ រសៀលថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២២ នៅមូលដ្ឋាន កងរាជអាវុធហត្ថស្រុកបវេល លោក ឧត្តមសេនីយ៍ត្រី មាស សុវណ្ណ មេបញ្ជាការកងរាជអាវុធហត្ថខេត្តបាត់ដំបង អញ្ជើញជាគណៈអធិបតីក្នុងពិធីប្រកាសផ្លាស់ប្តូរមុខតំណែងមេបញ្ជាការ មូលដ្ឋានកងរាជអាវុធហត្ថស្រុកបវេល ។

 

ក្នុងពិធីនេះមានការអញ្ជើញចូលរួមពីលោកប្រធានក្រុមប្រឹក្សាស្រុក អភិបាលរងនៃគណៈអភិបាលស្រុក មេបញ្ជាការរងខេត្ដ មេបញ្ជាការផ្នែកសឹករង លោកអធិការនគរបាល ប្រធានមន្ទីរ នាយការិយាល័យ មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុង/ស្រុក ព្រមទាំងមន្រ្ដីរាជការសាលាស្រុកជាច្រើនរូបផងដែរ។