កំពង់ធំ ៖ ព្រឹកថ្ងៃសុក្រ ទី១១ ខែកុម្ភៈ ឆ្នាំ២០២២ នៅបញ្ជាការដ្ឋាន កងរាជអាវុធហត្ថខេត្តកំពង់ធំ បានរៀបចំពិធីប្រកាសតែងតាំងផ្លាស់ប្តូរមុខតំណែង និងបំពាក់ឋានន្តរស័ក្តិ ជូនយោធិន នៃកងរាជអាវុធហត្ថខេត្តកំពង់ធំ ក្រោមអធិបតីភាព លោក ឧត្តមសេនីយ៍ត្រី ហង្ស ថុល មេបញ្ជាការ កងរាជអាវុធហត្ថខេត្តកំពង់ធំ ដោយមានការអញ្ជើញចូលរួមលោក លោកស្រីមេបញ្ជាការរង នាយសេនាធិការ នាយសេនាធិការរង ប្រធានមន្ទីរ និងនាយការិយាល័យ ព្រមទាំងមេបញ្ជាការមូលដ្ឋានក្រុង ស្រុក។