ព្រៃវែង៖ នៅរសៀលថ្ងៃសុក្រ ទី១១ ខែកុម្ភៈ ឆ្នាំ២០២២ លោក វរសេនីយ៍ឯក ហ៊ុយ វុទ្ធា មេបញ្ជាការរង និងជានាយសេនាធិការ កងរាជអាវុធហត្ថខេត្តព្រៃវែង បានដឹកនំានាយអាវុធហត្ថអញ្ជើញចូលរួមគោរពវិញ្ញាណក្ខន្ធសព ម្តាយក្មេក ឯកឧត្តម នាយឧត្តមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការ នៃកងយោធពលខេមរភូមិន្ទ នៅភូមិលេខ២ សង្កាត់កំពង់លាវ ក្រុងព្រៃវែង ខេត្តព្រៃវែង។