ព្រះសីហនុ៖ អនុវត្តគោលការណ៍ដឹកនាំ លោក នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការ កងរាជអាវុធហត្ថលើផ្ទៃប្រទេស និងក្រោមការណែនាំតាមដានជាប្រចាំពី លោក ឧត្តមសេនីយ៍ត្រី ហេង ប៊ុនទី មេបញ្ជាការ កងរាជអាវុធហត្ថខេត្តព្រះសីហនុ នៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្ត ក៏ដូចជាតាមបណ្តាមូលដ្ឋានកងរាជអាវុធហត្ថក្រុង/ស្រុក និងស្នាក់ការសន្តិសុខ នាយទាហាន នាយទាហានរង នៃកងរាជអាវុធហត្ថខេត្ត បានបន្តខិតខំយកចិត្តទុកដាក់លើការងារបង្កបង្កើនផលក្នុងអង្គភាព ដើម្បីលើកស្ទួយដល់ការហូបចុកប្រចាំថ្ងៃរបស់កងទ័ពបន្ថែមទៀត លើគោលរបបដែលមានស្រាប់ កាត់បន្ថយការទិញបន្លែត្រីសាច់ពីខាងក្រៅ ក្នុងដំណាក់កាលប្រយុទ្ធប្រឆាំងនឹងជំងឺឆ្លងជាសកលកូវីដ-១៩។