You are currently viewing កម្លាំងអាវុធហត្ថខេត្តកំពង់ឆ្នាំង បញ្ជូនជនសង្ស័យ ២​នាក់ទៅអយ្យការអមសាលាដំបូងខេត្ត

កម្លាំងអាវុធហត្ថខេត្តកំពង់ឆ្នាំង បញ្ជូនជនសង្ស័យ ២​នាក់ទៅអយ្យការអមសាលាដំបូងខេត្ត

កំពង់ឆ្នាំង៖ នៅវេលាម៉ោង១៦:២០នាទី ថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២២ ដោយបានការអនុញ្ញាតពី លោក ឧត្តមសេនីយ៍ត្រី សាក់ សារ៉ាង មេបញ្ជាការកងរាជអាវុធហត្ថខេត្តកំពង់ឆ្នាំង និងមានការសម្របសម្រួលនីតិវិធីពីព្រះរាជអាជ្ញាអមសាលាដំបូងខេត្តកំពង់ឆ្នាំង កម្លាំងកងរាជអាវុធហត្ថខេត្ត សហការជាមួយកម្លាំងមូលដ្ឋានមូលដ្ឋានកងរាជអាវុធហត្ថក្រុងកំពង់ឆ្នាំង ដឹកនាំដោយលោក វរសេនីយ៍ត្រី ព្រំ ស៊ីណេ ប្រធានមន្ទីរស្រាវជ្រាវនិងបង្ក្រាបបទល្មើស បានធ្វើការឃាត់ខ្លួន ជនសង្ស័យចំនួន០២នាក់ ដែលជាប់ពាក់ព័ន្ធករណី សមគំនិតអំពើរំលោភលើទំនុកចិត្ត(ខ្ចីម៉ូតូគេផ្តល់ឱកាសឱ្យអ្នកផ្សេងជិះយកទៅបាត់) ប្រព្រឹត្តិកាលពីថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២២ វេលាម៉ោង១៦:២០នាទី នៅចំណុច ភូមិក្តីត្នោត ឃុំស្រែថ្មី ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង។

បច្ចុប្បន្នជនសង្ស័យត្រូវបានជំនាញកសាងសំណុំរឿងតាមនីតិវិធីបញ្ជូនទៅអយ្យកាអមសាលាដំបូងខេត្ត។