You are currently viewing ឧត្តមសេនីយ៍ត្រី សោ សាវឿន អញ្ជើញជាអធិបតីភាពក្នុងពិធីក្រុងពាលីបញ្ចុះបឋមសិលា សាងសង់អគារសេនាធិការដ្ឋាន

ឧត្តមសេនីយ៍ត្រី សោ សាវឿន អញ្ជើញជាអធិបតីភាពក្នុងពិធីក្រុងពាលីបញ្ចុះបឋមសិលា សាងសង់អគារសេនាធិការដ្ឋាន

កំពង់ចាម៖ នៅរសៀលថ្ងៃចន្ទ ទី១៤ ខែកុម្ភៈ ឆ្នាំ២០២២ លោកឧត្តមសេនីយ៍ត្រី សោ សាវឿន មេបញ្ជាការកងរាជអាវុធហត្ថ ខេត្តកំពង់ចាម និងលោកជំទាវ លី ធារី បានអញ្ជើញជាអធិបតីភាព ក្នុងពិធីក្រុងពាលី និងពិធីសូត្រមន្ត ដើម្បីបញ្ចុះបឋមសិលា សាងសង់អគារសេនាធិការដ្ឋាន នៅទីបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តកំពង់ចាមថ្មី ដែលស្ថិតនៅ ស្រុកកំពង់សៀម ខេត្តកំពង់ចាម ដោយមានការចូលរួមពីសំណាក់ លោកមេបញ្ជាការរង លោកនាយសេនាធិការ សេនាធិការរង លោក ប្រធានមន្ទីរ អនុប្រធានមន្ទីរ មេបញ្ជាការក្រុង និងស្រុក។