You are currently viewing ឧត្ដមសេនីយ៍ត្រី វ៉ាន់ ណាឡុង អញ្ជើញជាអធិបតីពិធីប្រកាសតែងតាំងផ្លាស់ប្ដូរមុខតំណែង ជូនយោធិននៃកងរាជអាវុធហត្ថខេត្តប៉ៃលិន

ឧត្ដមសេនីយ៍ត្រី វ៉ាន់ ណាឡុង អញ្ជើញជាអធិបតីពិធីប្រកាសតែងតាំងផ្លាស់ប្ដូរមុខតំណែង ជូនយោធិននៃកងរាជអាវុធហត្ថខេត្តប៉ៃលិន

ប៉ៃលិន៖ ព្រឹកថ្ងៃចន្ទ ទី១៤ ខែកុម្ភៈ ឆ្នាំ២០២២ នៅបញ្ជាការដ្ឋាន កងរាជអាវុធហត្ថខេត្តប៉ៃលិន បានរៀបចំពិធីប្រកាសតែងតាំងផ្លាស់ប្ដូរមុខតំណែង ជូនយោធិននៃកងរាជអាវុធហត្ថខេត្តប៉ៃលិន ក្រោមអធិបតីភាព លោក ឧត្ដមសេនីយ៍ត្រី វ៉ាន់ ណាឡុង មេបញ្ជាការ កងរាជអាវុធហត្ថខេត្តប៉ៃលិន និងមានការអញ្ជើញចូលរួមពីសំណាក់ លោកមេបញ្ជាការរង នាយសេនាធិការ នាយរងសេនាធិការ ប្រធាន/អនុប្រធានមន្ទីរ នាយការិយាល័យ មេបញ្ជាការមូលដ្ឋានក្រុង/ស្រុក ប្រធានស្នាក់ការសន្តិសុខ និងនាយទាហាន នាយទាហានរងកងរាជអាវុធហត្ថខេត្តជាច្រើនរូបទៀត ។