You are currently viewing ឧត្តមសេនីយ៍ត្រី សំ តុលា អញ្ជើញដឹកនាំប្រជុំត្រួតពិនិត្យការអនុវត្តតួនាទី ភារកិច្ច និងប្រកាសមុខតំណែង

ឧត្តមសេនីយ៍ត្រី សំ តុលា អញ្ជើញដឹកនាំប្រជុំត្រួតពិនិត្យការអនុវត្តតួនាទី ភារកិច្ច និងប្រកាសមុខតំណែង

កណ្តាល៖ រសៀលថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២២ លោក ឧត្តមសេនីយ៍ត្រី សំ តុលា មេបញ្ជាការ កងរាជអាវុធហត្ថខេត្តកណ្តាល បានដឹកនាំប្រជុំត្រួតពិនិត្យការអនុវត្តតួនាទី ភារកិច្ច និងវឌ្ឍនភាពការងារ កងរាជអាវុធហត្ថ ប្រចាំខែមករា និងលើកទិសដៅការងារប្រចាំខែកុម្ភៈ ឆ្នាំ២០២២ និងប្រកាសតែងតាំងផ្លាស់ប្តូរមុខតំណែងជូនដល់យោធិននៃកងរាជអាវុធហត្ថ ខេត្តកណ្តាល ផ្សព្វផ្សាយផែនការពារសន្តិសុខ រក្សាសណ្តាប់ធ្នាប់ ជូនថ្នាក់ដឹកនាំជាតិ អន្តរជាតិ ក្នុងពិធីផ្សេងៗ នៅពេលខាងមុខ និងណែនាំផ្សព្វផ្សាយការងារមួយចំនួនទៀតរបស់អង្គភាព។ នាឱកាសនោះ លោក ឧត្តមសេនីយ៍ មេបញ្ជាការ ក៏បានធ្វើការសង្កត់ធ្ងន់លើវិធានការពារ បង្ការ ទប់ស្កាត់ កុំឲ្យឆ្លងជំងឺកូវីដ-១៩ ដូចជាត្រូវអនុវត្តន៍វិធានសុខាភិបាល ពាក់ម៉ាស វ៉ែនតា ឬរបាំងមុខ បាញ់អាល់កុល ឬលាងដៃនឹងសាប៊ូ រក្សាគម្លាត (៣កុំ ៣ការពារ) ដើម្បីកុំឲ្យឆ្លងដល់ក្រុមគ្រួសារ និងអ្នកដទៃ។